លោកឧកញ៉ា ហេង ឡុង ត្រូវបានកម្លាំងនគរបាលជំនាញ នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធរឿងលុយកាក់រាប់សែនដុល្លារ ។
ភ្នំពេញ៖ លោកឧកញ៉ា ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលត្រូវជាស្វាមីលោកស្រី ចន ច័ន្ទលក្ខិណា តារាសម្ដែងល្បីឈ្មោះ១រូប ត្រូវបានកម្លាំងនគរបាលជំនាញ នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធរឿងលុយកាក់រាប់សែនដុល្លារ ។
យោងតាមប្រភពព័ត៌មានពីអ្នកជំនួញម្នាក់ បានលួចបង្ហេីបប្រាប់ថា លោកឧកញ៉ា ហេង ឡុង ត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នាំខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ៕






