ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់ចេញផែនការ ដល់កងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការបង្ការបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
បន្ទាយមានជ័យ៖ អនុវត្តតាមអនុសាសន៍ណែនាំរបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបេីកកិច្ចប្រជុំស្តីពីការបង្កើតក្រុមការងារដឹកនាំក្រុមប្រតិបត្តិការចុះបង្ក្រាបស្រាវជ្រាវត្រួតពិនិត្យនិងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)នៅសាលប្រជុំ(ក)នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
ពិធីនេះមានការអញ្ញើញចូលរួមពីលោក លោកស្រី ឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញ លោកអធិការ អធិការរងនគរបាល ក្រុង ស្រុកទាំង៩ ផងដែរ។
លោកឧត្ដមសេនីយ៍ស្នងការបានដាក់ចេញផែនការ ដល់កងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការបង្ការបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)ត្រូវបោសសម្អាតអោយបានស្អាតលោកក៏បានក្រេីនរំលឹកដល់កងកម្លាំងនគរបាលទាំងអស់ត្រូវ គោរពច្បាប់ គោរពវិន័យ យកចិត្តទុកដាក់ អនុវត្តតួនាទី ភារកិច្ចរដែលថ្នាក់ដឹកនាំចាត់តាំងឲ្យបានល្អ ដេីម្បីអោយការងារអនុវត្ត ទទួលបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាព៕






