កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ចុះត្រួតពិនិត្យរដ្ឋបាល រកឃើញជនជាតិវៀតណាម ២៥នាក់ និងសម្ភារមួយចំនួន ពាក់ព័ន្ធនឹងបទល្មើស Online Scam

(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ និងមានការសម្របសម្រួលនីតិវិធី ពីលោក វ៉ិត មឃៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យរដ្ឋបាល ជនបរទេសស្នាក់នៅសង្ស័យប្រព្រឹត្ត បទល្មើស តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ០១ទីតាំង ផ្ទះលេខ91 ផ្លូវ P-10D ភូមិក្តីតាកុយ​ សង្កាត់វាលស្បូវ​ ខណ្ឌច្បារអំពៅ រកឃើញជនជាតិវៀតណាម ២៥នាក់ (ស្រី ០៣នាក់)។

ប្រតិបត្ដិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ។

You might also like