សមត្ថកិច្ចបង្ក្រាបទីតាំងលបលួចប្រព្រឹត្ត Online Scams នៅផ្ទះវីឡាមួយកន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនមនុស្ស១៧នាក់

(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌ ដឹកនាំកម្លាំងចុះរដ្ឋបាលត្រួតពិនិត្យ និងបង្ក្រាប Online Scams នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ចំណុចផ្ទះវីឡាស្នាក់នៅមួយកន្លែង មានអាគារចំនួន៨អាគារ មាន២២បន្ទប់ ស្ថិតនៅផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចរកឃើញមនុស្ស១៧នាក់ (ជនជាតិវៀតណាម១៣នាក់) និងដកហូតបាន ទូរស័ព្ទចំនួន៣៤គ្រឿង, កុំព្យូទ័រចំនួន១៥៦គ្រឿង, កាំភ្លើងខ្លី ១ដើម, ទូរដែកចំនួន៣គ្រឿង, ជញ្ជីងថ្លឹង១គ្រឿង, លិខិតឆ្លងដែន១ក្បាល, សុីមកាតអន្តរជាតិ។
ជនសង្ស័យទាំងអស់ និងសម្ភារត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌដើម្បីបន្តនីតិវិធី៕

You might also like