កម្លាំងអធិការដ្ឋាននគរបាស្រុកកោះញែក បានចុះពិនិត្យ និងធ្វើរដ្ឋបាលចំហ នៅក្រុមហ៊ុន ឃុនយ័ន្ត ជាក្រុមហ៊ុនរុករករ៉ែមាស ដែលមានទីស្នាក់ការស្ថិតនៅឃុំស្រែហ៊ុយ ស្រុកកោះញែក
ដោយបានការណែនាំ ចង្អុលបង្ហាញពីសំណាក់ លោកវរសេនីយ៍ឯក ជា ចិត្រា ស្នងការ នគរបាលខេត្តមណ្ឌលគិរី និងដឹកនាំផ្ទាល់ដោយលោក សី ទូច អភិបាលនៃគណៈអភិបាលស្រុកកោះញែក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកកោះញែក។
នាថ្ងៃសៅរ៍ ៦រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦
កម្លាំងអធិការដ្ឋាននគរបាស្រុកកោះញែក បានចុះពិនិត្យ និងធ្វើរដ្ឋបាលចំហ នៅក្រុមហ៊ុន ឃុនយ័ន្ត ជាក្រុមហ៊ុនរុករករ៉ែមាស ដែលមានទីស្នាក់ការស្ថិតនៅឃុំស្រែហ៊ុយ ស្រុកកោះញែក ចម្ងាយប្រហែល៤០គីឡូម៉ែត្រ ពីទីរួមស្រុក ។ ក្រុមការងារបានរកឃើញជនបរទេសចំនួន០៩នាក់ ស្រី០១ នាក់ (ជនជាតិចិនទាំងអស់) កំពុងបម្រើការងារ។ ជនជាតិចិនទាំងនោះមានជំនាញការងាររ៉ែ មានឯកសារដូចជា Passports និង Visa។
ជនជាតិចិនទាំងនោះស្ថិតក្នុងប្រព័ន្ធគ្រប់គ្រងជនបរទេស FPCS ទាំងអស់។ ក្រុមការងារបានណែនាំឱ្យទៅបំពេញបែបបទធ្វើប័ណ្ណការងារឱ្យបានត្រឹមត្រូវ។ ក្រុមការងារបានរៀបចំផែនការតាមដានដោយយកចិត្តទុកដាក់ ជាពិសេសទៅលើសកម្មភាព Scams Online។






