បុរសម្នាក់ សម្រេចចិត្តចងក សម្លាប់ខ្លួន ក្រោយជួបវិបត្តិស្នេហា ព្រោះសង្សារទៅមានអ្នកថ្មី
ភ្នំពេញ÷ហេតុការណ៍នេះបានកើតឡើងនៅ រសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ហេតុការណ៍ដ៏គួរឲ្យសោកស្តាយមួយបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច បន្ទាប់ពីបុរសម្នាក់ត្រូវបានប្រទះឃើញចងក សម្លាប់ខ្លួន ដើម្បីបញ្ចប់ជីវិត ដោយសង្ស័យថាបណ្តាលមកពីវិបត្តិស្នេហា ក្រោយខូចចិត្តដោយសារសង្សាររបស់ខ្លួនមានទំនាក់ទំនងជាមួយបុរសផ្សេង។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានសភាពសោកសៅ និងតានតឹងផ្លូវចិត្តមួយរយៈមកហើយ ដោយសារបញ្ហាស្នេហា។ លុះមកដល់ថ្ងៃកើតហេតុ ស្រាប់តែត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួន ធ្វើឲ្យក្រុមគ្រួសារ និងអ្នកជិតខាងមានការសោកស្តាយយ៉ាងខ្លាំង ៕






