មនុស្សចំនួនជាង ២០០នាក់ ត្រូវបានឃាត់ខ្លួន នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងចំនួនបី នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន និងការស្នាក់នៅខុសច្បាប់។

ភ្នំពេញ៖ ការបង្ក្រាបនេះ ដោយកម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦។

កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា , ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង ឣគ្គស្នងការរងនគរបាលជាតិ និងមានការចូលរួមពីកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពី លោក សំរិទ្ធ សុខុន ព្រះរាជឣាជ្ញារង នៃឣយ្យការឣមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះធ្វើរដ្ឋបាលទីតាំងសង្ស័យប្រព្រឹត្តបទល្មើសចំនួន ៣ទីតាំង ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖

– ទីតាំងទី១ : អគារកម្ពស់៤ជាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកឃើញជនជាតិឥណ្ឌូនេស៊ីចំនួន ៥៨នាក់ (ស្រី ៩នាក់) ប៉ុន្តែពុំមានសញ្ញាណពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ។ ជនបរទេសទាំងអស់នោះត្រូវបានប្រគល់ជូនផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតិវិធី។

– ទីតាំងទី២ : អគារ Resident AGB កម្ពស់៨ជាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកឃើញជនបរទេសចំនួន ១៩នាក់ ប៉ុន្តែពុំមានសញ្ញាណពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ។ ជនបរទេសទាំងអស់នោះ ត្រូវបានប្រគល់ជូនផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតិវិធី។

– ទីតាំងទី៣ : អគារឡាសវេហ្គាស កម្ពស់២ជាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកឃើញជនសង្ស័យចំនួន ១២៤នាក់ ពុំមានសញ្ញាណពាក់ព័ន្ធ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ ប៉ុន្តែរកឃើញសារធាតុញៀនមួយចំនួន។ ជនជនសង្ស័យទាំងអស់នោះ។

You might also like