ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានកម្ពុជា បានទទួលជួបឯកឧត្តម Andrey Rudenko ក្នុងអំឡុងពេលកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្រុងម៉ានីល ប្រទេសហ្វីលីពី
នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានកម្ពុជា បានទទួលជួបឯកឧត្តម Andrey Rudenko អនុរដ្ឋមន្ត្រីការបរទេស និងជាឧត្តមមន្ត្រីអាស៊ានរបស់រុស្ស៊ី ក្នុងអំឡុងពេលកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ភាគីទាំងពីរ បានពិភាក្សាអំពីវិស័យកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកក្រោមទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន និងបានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងក្តីកង្វល់រួមផងដែរ។






