ឯកឧត្ដម គង់ ភោគ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន។
នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម គង់ ភោគ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន។
កិច្ចប្រជុំបានពិភាក្សាអំពីរបៀបវារៈសំខាន់ៗរួមមាន វឌ្ឍនភាពស្តីពីការអនុវត្តផែនការសកម្មភាពនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (២០២៤-២០២៨) និងបានផ្លាស់ទស្សនៈអំពីការវិវឌ្ឍនៃបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីកង្វល់ និងផលប្រយោជន៍រួម។






