រថយន្តស៊េរីទំនើបមួយគ្រឿង បុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួន១កង់​  រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ បុរសម្នាក់ជាជនបរទេសបានបើករថយន្តស៊េរីទំនើបម៉ាកESCALADE 600 មួយគ្រឿងក្នុងល្បឿនលឿននិងមិនប្រយ័ត្នក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់១កង់ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ករណីការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកេីតឡេីងកាលពី យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយ ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
​    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញរថយន្ដស៊េរីទំនើប ម៉ាកESCALADE ពណ៌ខ្មៅមួយគ្រឿងពាក់ ផ្លាកលេខភ្នំពេញ 2CG-7759 បេីកបរដោយបុរសម្នាក់ជាជនបរទេសធ្វើដំណើរចេញពីបុរីមួយកន្លែង​ រួចបួងចង្កូតបត់ឡើងតាមផ្លូវ៦០ម៉ែត្រទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន​ និងមិនប្រយ័ត្ន ក៏ជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវបណ្ដាលឲ្យបាក់រលំចំនួនមួយផ្ទាំង ចំណែកឯរថយន្ដបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែក្នុងករណីនេះមិនមានគ្រោះថ្នាក់ដល់មនុស្សនោះឡេីយ​ ។
ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយនៅពេលក្រោយ៕

You might also like