ដោយទទួលបានព័ត៌មានពីមហាជនល្អ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកគងពិសី បានបង្ក្រាបមុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀន ១នាក់
(ស្នងការនគរបាលខេត្តកំពង់ស្ពឺ) ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី
– កាលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ម៉ោង ១១:២០នាទី ដោយទទួលបានព័ត៌មានពីមហាជនល្អ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកគងពិសី បានបង្ក្រាបមុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀន ១នាក់ ឈ្មោះ ស្រេន ស្រស់ ភេទប្រុស អាយុ ៣៩ឆ្នាំ នៅភូមិព្រៃរោង ឃុំជង្រុក ដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ០១កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ករណីនេះកសាងសំណុំរឿងចាត់ការតាមនិតិវិធី។






