គោយន្តដឹកឈើគ្រឿងផ្ទះ ២គ្រឿង ត្រូវសមត្ថកិច្ចព្រៃឈើ និងបរិស្ថានចាប់

កុំចេះតែហ៊ាន ដឹកឈើកិនជើងមន្រ្តី , គោយន្តដឹកឈើគ្រឿងផ្ទះ ២គ្រឿង ត្រូវសមត្ថកិច្ចព្រៃឈើ និងបរិស្ថានចាប់បានកាលពីល្ងាចម្សិលមិញ12/06/26 នៅលើផ្លូវជាតិលេខ 76 ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

ពលរដ្ឋថា ការបង្ក្រាបភាគច្រើនកើតឡើងពីរឿងនិយាយមិនត្រូវថ្លៃគ្នា រវាងមន្ត្រី និងជនល្មើស ឬបណ្ដាលមកពីការកាច់កុងរវាងមន្ត្រី និងមន្ត្រី..។ គោយន្តដឹកឈើទាំងពីរនេះ ត្រូវគេរាយការណ៍ថា ដឹកចេញពីដែនជម្រកសត្វស្រែពក មានម្ចាស់ឈ្មោះ ធឿន រស់នៅក្នុងឃុំស្រែហ៊ុយ ។ ធឿន រកស៊ីរបរនេះយូរហើយ តាមរបៀបចង្វារចិញ្ចឹមឆ្ដោរ ៕

You might also like