ទិដ្ឋភាពនានារបស់អាងទឹក ប្រពន្ធ័ធារាសាស្រ្ត ដែលមន្ទីរបានអន្តរាគមន៍ជួយផ្តល់ទឹកស្រោចស្រពបន្ថែមតាមបណ្តាក្រុង ស្រុក

នាពេលល្ងាច ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០២៦ ទិដ្ឋភាពនានារបស់អាងទឹក ប្រពន្ធ័ធារាសាស្រ្តដែលមន្ទីរបានអន្តរាគមន៍ជួយផ្តល់ទឹកស្រោចស្រពបន្ថែមតាមបណ្តាក្រុង ស្រុក ។ ដោយមើលឃើញពីរបបទឹកភ្លៀង ០៦ខែដើមឆ្នាំ២០២៦ តិចជាងរបបទឹកភ្លៀង ០៦ ខែដើមឆ្នាំ២០២៥ រហូតដល់ ២៣៦.៣មម មានចំនួនតិចជាង ១២ថ្ងៃ ដែលហេតុទឹកមិនបានរាយប៉ាយផ្ទៃដីបង្កបង្កើនផលស្រូវវស្សា ឆ្នាំ២០២៦នេះ ។ មន្ទីរបានដោះស្រាយតាមរយះអាងទឹកទំនប់ទី៣ និងទំនប់ទី៥ និងធ្វើការបែងចែកទឹកតាមប្រពន្ធ័ធារាសាស្រ្តកាត់ស្ទឹងធំៗទាំងអស់រួមមាន:
១-ប្រពន្ធ័ធារាសាស្រ្តដំណាក់ឈើក្រម
២-ប្រពន្ធ័ធារាសាស្រ្តដំណាក់អំពិល
៣-ប្រពន្ធ័ធារាសាស្រ្តក្បាលហុង (មានទំនប់បង្ហៀរ)
៤-ប្រពន្ធ័ធារាសាស្រ្តចារិក
៥-ប្រពន្ធ័ធារាសាស្រ្តសន្រ្ទែ(ឈើតោក)
៦-ប្រពន្ធ័ធារាសាស្រ្តបំណក់
៧-ប្រពន្ធ័ធារាសាស្រ្តពោធិ៍អណ្តែត
សូមបញ្ជាក់ថា សម្រាប់ខេត្តពោធិ៍សាត់ការបង្កបង្កើនផលស្រូវរដូវវស្សា ដើមឆ្នាំ រហូតដល់ថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០២៦ ការព្យាករណ៍ មាន ១៣៦ 000 ហិកតា ការភ្ជួររាស់បានមាន ១០៧ ៧២៧ ហិកតា និងការអនុវត្តបានផ្ទៃដីមាន ៩៣ ១៧៨ ហិកតា ។

You might also like