អង្គការ HALO Trust បញ្ចប់ប្រតិបត្តិការបោសសម្អាតដោយជោគជ័យ នៅក្នុងចម្ការមីនមួយកន្លែង ក្នុងភូមិតាដេវ នៃខេត្តឧត្តរមានជ័យ
ក្រុមការងារបោសសម្អាតមីនរបស់អង្គការ HALO Trust បានបញ្ចប់ប្រតិបត្តិការបោសសម្អាតដោយជោគជ័យ នៅក្នុងចម្ការមីនមួយកន្លែង ស្ថិតក្នុងភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ CMAC នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។
ជាមួយគ្នានោះ មីនប្រឆាំងយានយន្តចំនួន ១គ្រាប់ ត្រូវបានរកឃើញ និងកម្ទេចចោលដោយសុវត្ថិភាពផងដែរ។
សូមបញ្ជាក់ថា ផ្លូវមួយខ្សែនេះត្រូវបានប្រើប្រាស់ដោយប្រជាពលរដ្ឋមូលដ្ឋានប្រមាណ ២០០នាក់ សម្រាប់សកម្មភាពកសិកម្ម ហើយការបោសសម្អាតនេះ បានជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព ព្រមទាំងជួយគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ។
The Halo Trust បញ្ជាក់ថានៅតែបន្តប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យសហគមន៍នានាកាន់តែមានសុវត្ថិភាព និងរួចផុតពីការគំរាមកំហែងដោយសារមីន៕






