បុរសម្នាក់ បានសម្រេចបញ្ចប់ជីវិតខ្លួនឯង លោតពីលើផ្ទះជួលជាន់ទី១ បណ្តាលឲ្យស្លាប់ ក្រោយពេលដឹកតាមកង់បី បញ្ជូនទៅដល់មន្ទីរពេទ្យ
ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បុរសម្នាក់ដែលជាជនជាតិវៀតណាមបានសម្រេចបញ្ចប់ជីវិតខ្លួនឯងដោយលោតពីលើផ្ទះជួលជាន់ទី១បណ្តាលឲ្យស្លាប់ ក្រោយពេលដឹកតាមកង់បីបញ្ជូនទៅដល់មន្ទីរពេទ្យ ស្ថិតក្នុងភូមិ៤ ក្រុម៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ ជាជនជាតិវៀតណាមបានឈរលេងនៅខាងមុខបន្ទប់ជួលជាន់ទី១តែម្នាក់ឯង មួយសន្ទុះក្រោយមក ស្រាប់តែលោតទម្លាក់ខ្លួនចុះមកក្រោមដោយពុំដឹងពីមូលហេតុបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហេីយត្រូវបានម្ចាស់ផ្ទះហៅកង់បីដឹកយកទៅសង្រ្គោះនៅឯមន្ទីរពេទ្យឯកជនមួយកន្លែងក្បែរនោះ ពេលដឹកទៅដល់ដោយស្ថានភាពធ្ងន់ធ្ងរពេកក៏បានដាច់ខ្យល់ស្លាប់ រួចក៏ដឹកសពតាមកង់បីយកមកទម្លាក់ចោលនៅខាងក្រោមផ្ទះជួលបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យ ។
សមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញកោសល្យវិច្ច័នៃការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះមកពិនិត្យទៅលើសពបន្ត ក្រោយពិនិត្យរួចសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕






