ចាប់ផ្សឹកព្រះសង្ឃ ៥អង្គ ករណីល្បីរឿង «លោកសង្ឃចាក់សាក់លើខ្លួនស្រី» រកឃើញជក់ថ្នាំញៀន និងផឹកស្រាថ្នាំ

បាត់ដំបង ៖ ក្រោយពី ផ្ទុះការរិះគន់យ៉ាងខ្លាំងលើបណ្តាញសង្គមរឿងព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រី ត្រូវបានលាតត្រដាងហើយ ដោយមន្ត្រីសង្ឃ និងមន្ទីរធម្មការខេត្តបាត់ដំបង បានសហការជាមួយសមត្ថកិច្ចចុះអន្តរាគមន៍ចាប់ផ្សឹកព្រះសង្ឃចំនួន ៥អង្គ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ក្រោយរកឃើញពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿ.ងញៀ.ន និងល្មើសវិន័យធ្ងន់ធ្ងរ។
វត្តដែលកើតហេតុគឺ វត្តសំរោងលើ ស្ថិតក្នុងភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
អតីតព្រះសង្ឃទាំង ៥អង្គ ដែលត្រូវចាប់ផ្សឹក៖ក្រោយការធ្វើតេស្តទឹកនោម រកឃើញថាមានសារធាតុញៀន អតីតព្រះសង្ឃទាំង ៥អង្គ រួមមាន៖
1. តោ សុផាត (មេខ្លោងដែលជាអ្នកចាក់សាក់លើរូបរាងកាយស្រ្តីនៅក្នុងវីដេអូ)
2. ចាន ឌីណា
3. យួន មករា
4. វ៉ាត សុវណ្ណ
5. កែ សុខហេង
វត្ថុតាងដែលដកហូតបាននៅក្នុងប្រតិបត្តិការចុះពិនិត្យនៅក្នុងវត្ត សមត្ថកិច្ចបានរកឃើញ និងដកហូតវត្ថុតាងខុសច្បាប់មួយចំនួនរួមមាន៖
ថ្នាំញៀនចំនួន ៣ កញ្ចប់
ស្រាថ្នាំចំនួន ២ ដប
ឧបករណ៍ និងសម្ភារៈសម្រាប់ជក់ថ្នាំញៀនមួយចំនួនទៀត។
ក្រោយពីបានធ្វើពិធីផ្សឹក រួចរាល់ហើយ មន្ត្រីសង្ឃ និងអាជ្ញាធរជំនាញបានប្រគល់ជនសង្ស័យទាំង ៥នាក់ រួមនឹងវត្ថុតាង ទៅឱ្យកម្លាំងនគរបាលស្រុកគាស់ក្រឡ ដើម្បីរៀបចំកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធីផ្លូវច្បាប់ ៕

You might also like