បបួលនារីអាយុ១៥ឆ្នាំ ដើរលេង បែរជានាំចូលចំការស្វាយ ចាប់រំលោភ,ហើយឆាតបបួលនារីម្នាក់ទៀត សមត្ថកិច្ចឃាត់ខ្លួន

ខេត្តកំពង់ស្ពឺ÷ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងនៅថ្ងៃទី ១៩ខែមិថុនានេះថា កាលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៤ និង៤៥នាទី ក្រោមការបញ្ជាដឹកនាំលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលា ដំបូងខេត្តកំពង់ស្ពឺ ជនសង្ស័យប្រើល្បិចបបួលជនរង គ្រោះទៅដើរលេងកំសាន្ត ហើយចាប់រំលោភសេពសន្ថវៈ ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ប្រភពឱ្យដឹងថា នៅថ្ងៃទី៣១ ខែ ឧសភា​ ឆ្នាំ​ ២០២៦ វេលា ម៉ោង១៩និង៣០នាទី នៅចំការស្វាយក្នុងរមណីយដ្ឋានម៉ុង ឫទ្ធី ភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីចាប់រំលោភសេពសន្ថវៈ និងលួចដោយស្ថានទម្ងន់ទោស បង្កដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ ប្រើFacebook ឈ្មោះ  Ñīñg Fab Sêht ។ ជនរងគ្រោះ ភេទស្រីអាយុ១៥ឆ្នាំ ។
មុនពេលកើតហេតុ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានឆាតតាមរយ:ឆាតតាម Messenger មកបបួលជនរងគ្រោះមកដើរលេងនៅរមណីយដ្ឋានម៉ុងឫទ្ធី ស្រប ពេលជរងគ្រោះរងគ្រោះចង់ស្គាល់រមណីយដ្ឋានផង ក៏យល់ព្រម ។
បន្ទាប់មក ជនសង្ស័យបានជិះម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ សេរី២០២៥ មកដឹកជនរងគ្រោះ នៅភូមិត្រពាំងរុន ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ។ ពេលទៅដល់រមណីយដ្ឋានជនសង្ស័យ បានដឹកជនរងគ្រោះ ចូលក្នុងចំការស្វាយ ហើយចាប់ជនរងគ្រោះ យកខ្សែនីឡុង ពណ៍សចងដៃសងខាង យកអាវចងមាត់ យកកាំបិតមុខពីរភ្ជង់គំរាម ចាប់រំលោភសេពសន្ថវៈលើជន រងគ្រោះ រួចដោះយកចិញ្ចៀនផ្លាកទីន១វង់ ទម្ងន់ ១ជី  រួចជិះគេចខ្លួនបាត់ និងប្លុកFacebook ។
ក្រោយកើតហេតុជនរងគ្រោះ បានដើរចេញមកក្រៅដោយដៃជាប់ចំណង ហើយបានសន្តិសុខ យាមជួយស្រាយចំណងឲ្យ និងរាយការណ៍មកសមត្ថកិច្ច ។
ក្រោយពីទទួលពត៌មាន កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល  ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្តបានសហការជាមួយនគរបាលស្រុកសំរោងទងចុះស្រាវជ្រាវ ដល់កន្លែងកើតហេតុ ។
សមត្ថកិច្ចសន្និដានថា ជនរងគ្រោះពិតជាត្រូវបានជន សង្ស័យមិនស្គាល់អត្តសញ្ញាណ ចាប់រំលោភសេពសន្ថវៈ និងដោះយកចិញ្ចៀន១វង់ពិតមែន ។
ប្រភពបន្តទៀតថា លុះថ្ងៃទី១៥ ខែមិថុនា ២០២៦ វេលាម៉ោង១១និង០០នាទី ជនសង្ស័យខាងលើ បានប្រើ Messenger Facebook  ដដែលឆាតមកជនរង គ្រោះ ភេទស្រីអាយុ១៦ឆ្នាំ ម្នាក់ទៀត ដោយបបួលជន រងគ្រោះ មកដើរលេងនៅរមណីយដ្ឋានម៉ុង ឫទ្ធី គោល បំណងប្រើល្បិចយកជនរងគ្រោះ មកចាប់រំលោភសេពសន្ថវៈទៀត។
នៅវេលាម៉ោង១៤និង៤៥នាទី ជនសង្ស័យបានជិះម៉ូតូទៅយកជនរងគ្រោះ តាមផ្លូវជាតិលេខ៥១ ស្ឋិតនៅភូមិស្តុកពៅ សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបានក្រុងឧដុង្គម៉ែជ័យ ឃាត់ខ្លួនបានតែម្តង។
ជនសង្ស័យឈ្មោះ បូ ថារាជ ភេទប្រុសអាយុ២៤ឆ្នាំ  លំនៅភូមិថ្មី សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។ដកហូតម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅសេរី២០២៥ ស្លាកលេខតាកែវ1AE.8456ក្រមា១កន្រ្ទៃ១ និងទូរស័ព្ទដៃ១គ្រឿង។
ជនសង្ស័យបានសារភាពថា រួបខ្លួនពិតជាបានប្រើល្បិចហៅជនរងគ្រោះដើរលេង ហើយចាប់រំលោភសេពសន្ថវៈ និងដោះយកចិញ្ចៀនពិតមែន៕

You might also like