បង្ក្រាបជួញដូរប្រើប្រាស់គ្រឿងញៀន៣ករណី ឃាត់ខ្លួនជនសង្ស័យ៤ នាក់

ខេត្តក្រចេះ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះបានឲ្យដឹងនៅថ្ងៃទី២២ ខែមិថុនានេះថា តាមប្រសាសន៍ណែនាំ និងចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះកម្លាំងជំនាញបានបង្ក្រាបករណីរក្សាទុក ជួញដូរនិងប្រើប្រាស់គ្រឿងញៀន៣ករណី។
ប្រភពបានឲ្យដឹងថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩និង៣០នាទី កម្លាំងជំនាញខេត្តសហការជាមួយស្នាក់ការ៧០៩ ដឹកនាំដោយលោកវរសេនីយ៍ទោនាង គង់ហ៊ាន ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទ ល្មើសបានចុះបង្រ្កាបករណីជួញដូររក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន៣ករណី៖
-ករណីទី១នៅក្នុងចំការស្វាយចន្ទី ចំណុចត្រពាំងម្រង ភូមិព្រែកក្តីក្នុង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ជាលទ្ធផល÷ ឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ ឈ្មោះ វេន សាវី ហៅវី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកក្តីក្នុង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។ មុខរបរ : ធ្វើស្រែចំការ ។
-ករណីទី២ នៅក្នុងចំការកៅស៊ូ ភូមិប៉ោស្វាយ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ លទ្ធផល÷ ឃាត់ខ្លួន ជនសង្ស័យបានចំនួន១នាក់ឈ្មោះ សន់ សេង ភេទ ប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងទូក ឃុំពេជ្រាដា ស្រុកកែវសីមា ខេត្តមណ្ឌលគីរី មុខរបរ : កម្មករចៀរជ័រ ។
-ករណីទី៣ នៅលើផ្លូវលំ ភូមិប៉ោស្វាយ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ, លទ្ធផល÷ ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ១- ឈ្មោះ ផៃ សិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប៉ោដើមស្វាយ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ មុខរបរ កម្មករ និង ២- ឈ្មោះ ឌី ឡាន ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិប៉ោដើមស្វាយ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះមុខរបរ : កសិករ។
ដោយមានការចូលរួមពីលោក ម៉ៅ គីមហ៊ួរ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កម្លាំងជំនាញបានធ្វើតេស្ដទឹកមូត្រ (ទឹកនោម) រកសារធាតុញៀនក្នុងខ្លួនជនសង្ស័យនិងធ្វើការថ្លឹងនិងវេចខ្ចប់សារធាតុញៀន ចំនួន៣សំណុំរឿង។
– ធ្វើតេស្ដទឹកមូត្រ៤នាក់
១.ឈ្មោះ វេន សាវី ហៅវី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ : ធ្វើស្រែចំការ។
២.ឈ្មោះ សន់ សេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ : កម្មករចៀរជ័រ។
៣.ឈ្មោះ ឌី ឡាន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ : កម្មករ។
៤.ឈ្មោះ ផៃ សិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ : កម្មករ។
លទ្ធផល វិជ្ជមានទាំង៤នាក់ ។
– ធ្វើការថ្លឹងនិងវេចខ្ចប់ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីនសរុប៩កញ្ចប់=២៥៥.៤៤ក្រាម។ ក្នុងនោះចែកចេញជា៤នាក់
១.ឈ្មោះ វេន សាវី ហៅវី មាន៥កញ្ចប់=២៤៧.៥៧ក្រាម
២.ឈ្មោះ សន់ សេង មាន១កញ្ចប់=៤.៩៥ក្រាម
៣.ឈ្មោះ ផៃ សិដ្ឋ មាន២កញ្ចប់=២.៧០ក្រាម
៤.ឈ្មោះ ឌី ឡាន មាន១កញ្ចប់=០.២២ក្រាម ។
ជនសង្ស័យនិងវត្ថុតាង បានឃាត់ខ្លួននិងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី៕

You might also like