សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង ចេញល្បាតក្នុងភូមិសាស្ត្រក្រុង ប្រទះឃើញក្មេង០១ក្រុមមានគ្នា០៥នាក់ ដើរលេងពេលយប់ជ្រៅ ហៅយកមកអប់រំ

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង ចេញល្បាតក្នុងភូមិសាស្ត្រក្រុង ប្រទះឃើញក្មេង០១ក្រុមមានគ្នា០៥នាក់ ដើរលេងពេលយប់ជ្រៅ ហៅយកមកអប់រំ។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានអោយដឹងថា កាលពី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បានបន្តដឹកនាំកម្លាំងសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចេញល្បាតក្នុងភូមិសាស្ត្រក្រុងស្វាយរៀង។
បន្ទាប់ពីចេញល្បាតក៏ បានប្រទះឃើញក្មេង០១ក្រុមមានគ្នា០៥នាក់គឺមាន: ១.ឈ្មោះ ចាប សុវណ្ណា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរអ្នករត់ម៉ូតូកង់បី មានទីលំនៅភូមិព្រៃរំដួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
២.ឈ្មោះ រិន វឌ្ឍន: ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរមាំងថ្កោល ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។
៣. ឈ្មោះប៉ាន់ សឺឌី ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរជាងពិដាន មានទីលំនៅភូមិពោធិវង្ស ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
៤. ឈ្មោះសាន ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពោធិតាហោ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
និងទី ៥.ឈ្មោះ ទេព ដាណេ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ប្រភពបន្តថា ក្រុមក្មេងទាំងនោះ ជិះម៉ូតូ០២គ្រឿង នៅជួបជុំគ្នានៅចំណុចមាត់ទន្លេ ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង មិនទៅផ្ទះ តើបសមត្ថកិច្ចក៏បានហៅមកអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីធ្វើការអប់រំណែនាំ អោយឈប់ប្រមូលផ្តុំគ្នា និងដើរលេងរហូតដល់យប់ជ្រៅបន្តទៀត និងបានអោយអាណាព្យាបាលយកទៅអប់រំនៅផ្ទះបន្ថែមទៀតផងដែរ៕

You might also like