ឃាត់ខ្លួនជនក្លែងបន្លំធ្វើជាសមត្ថកិច្ច ខណៈកំពុងធ្វើសកម្មភាព ស្ទាក់រថយន្ត ដើរឆែកតាម ហាងលក់ទំនិញ និង ផ្ទះស្នាក់នៅជនបរទេសស្របច្បាប់ ដើម្បីជំរិតទារប្រាក់

ប៉ៃលិន ៖ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងអធិការនគរបាលស្រុកសាលាក្រៅ បានធ្វើការឃាត់ខ្លួនជនក្លែងបន្លំធ្វើជាសមត្ថកិច្ច ខណៈកំពុងធ្វើសកម្មភាព ស្ទាក់រថយន្ត ដើរឆែកតាម ហាងលក់ទំនិញ និង ផ្ទះស្នាក់នៅជនបរទេសស្របច្បាប់ ដើម្បីជំរិតទារប្រាក់ ជាច្រើនករណីនូវតាមបណ្តាខេត្តនានា។ បើតាមការបញ្ជាក់របស់លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។

អភិបាលខេត្តប៉ៃលិនបានបន្តថា ជាប់អន្ទាក់លោកយាយយ៉ាតហើយ សូមកុំមកកសាងអំពើអាក្រក់បំផ្លាញកិត្តិយស កងកម្លាំងសមត្ថកិច្ច និងកិត្តិយសជាតិ សូមពុកម៉ែបងប្អូនមានការប្រុងប្រយ័ត្ន។ ជនល្មើសមានបក្សពួកជាច្រើននាក់ មានអាស្រ័យដ្ឋានខេត្តកណ្តាល ដើរធ្វើសកម្មភាពតាមបណ្តាខេត្តជាច្រើន ។

You might also like