ការលាលែងពីតំណែងរបស់លោក Starmer ជាការបើកផ្លូវសម្រាប់ការផ្ទេរអំណាចដោយមានរបៀបរៀបរយនៅអង់គ្លេស

លោកនាយករដ្ឋមន្ត្រី Keir Starmer បាននិយាយកាលពីថ្ងៃចន្ទ២២មិថុនាដើមសប្ដាហ៍នេះថា លោកកំពុងលាលែងពីតំណែង ដែលជាការបើកផ្លូវសម្រាប់អ្វីដែលត្រូវគេរំពឹងថានឹងជាការផ្ទេរអំណាចដោយមានរបៀបរៀបរយទៅកាន់លោក Andy Burnham ដែលអាចក្លាយជាមេដឹកនាំទី ៧ របស់ចក្រភពអង់គ្លេសក្នុងរយៈពេល១០ ឆ្នាំ នៅដើមខែក្រោយ។

នៅក្នុងសុន្ទរកថាដ៏រំជួលចិត្តមួយ លោក Starmer បាននិយាយថា លោកបានស្តាប់គណបក្សការងារដែលកំពុងកាន់អំណាចរបស់លោក ហើយបានដឹងថា លោកលែងជាបុរសដែលគួរដឹកនាំបក្សនេះចូលទៅក្នុងការបោះឆ្នោតសកល ដែលគ្រោងធ្វើឡើងនៅឆ្នាំ ២០២៩ ទៀតហើយ។

បន្ទាប់ពីការប្រកាសរបស់លោកនៅមាត់ជណ្តើរវិមាននាយករដ្ឋមន្ត្រី Downing Street និងលំនៅឋានរបស់លោកនៅទីក្រុងឡុងដ៍្រ វិធានការរបស់លោក Starmer ដើម្បីលាលែងពីតំណែងអាចបង្កឱ្យមានការប្រកួតប្រជែងមេដឹកនាំដ៏បែកបាក់ ប៉ុន្តែសមាជិកសភាជាច្រើនរូបនៃគណបក្សការងារបាននិយាយថា ឥឡូវនេះពួកគេរំពឹងថានឹងមានពិធីឡើងកាន់អំណាចច្រើនជាងនេះ។

លោក Burnham ដែលជាអ្នកនយោបាយអាជីពវ័យ ៦៥ ឆ្នាំ បានឈ្នះការគាំទ្រយ៉ាងឆាប់រហ័សពីគូប្រជែងមេដឹកនាំដ៏មានសក្តានុពលមួយរូបទៀត គឺអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Wes Streeting ដោយសមាជិកសភាម្នាក់នៃគណបក្សការងារបាននិយាយថា វាទំនងជាអតីតអភិបាលក្រុងរូបនេះ នឹងត្រូវបានតែងតាំងជាមេដឹកនាំ។

លោក Starmer បាននិយាយថា លោកនឹងស្នើសុំឱ្យគណៈកម្មាធិការរៀបចំរបស់គណបក្សការងារកំណត់ពេលវេលាសម្រាប់ការប្រកួតប្រជែងជ្រើសតាំងមេដឹកនាំដើម្បីស្វែងរកអ្នកជំនួសតំណែងរូបលោក។ ការទទួលពាក្យនឹងបើកនៅថ្ងៃទី ៩ ខែកក្កដា បិទនៅពាក់កណ្តាលខែកក្កដា ហើយប្រសិនបើមានការប្រកួតប្រជែង មេដឹកនាំថ្មីនឹងចូលកាន់តំណែងនៅខែកញ្ញា។ ក្នុងករណីគ្មានបេក្ខជនណាមួយប្រកួតប្រជែង ពិធីឡើងកាន់តំណែងអាចមានន័យថា មេដឹកនាំថ្មីនឹងចូលកាន់តំណែងនៅពាក់កណ្តាលខែកក្កដា ក្រោយសមាជិកសភាចូលកងវិញ ៕

You might also like