វេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នឹងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសិរីសោភ័ណ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
វេទិការខាងលេីក៏មានការចូលរួមពីសំណាក់អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុង ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ និងភូមិ បងប្អូនប្រជាពលរដ្ឋប្រមាណជាង២០០នាក់ បានចូលរួម ប្រារព្ធធ្វេីឡេីងនៅ វត្ត តាហី ស្ថិតនៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២៦ ។
លោក សឺ ហៀក ចៅសង្កាត់កំពង់ស្វាយ បានរាយការណ៍ សង្ខេបពីទីតាំងភូមិសាស្រ្តក្នុង សង្កាត់កំពង់ស្វាយមានទីតាំងស្ថិតនៅក្នុងទីប្រជុំជនក្រុងសិរីសោភ័ណ តាមបណ្តោយផ្លូវជាតិលេខ៥៦ មាន ភូមិចំនួន០៩ ភូមិ គឺភូមិកំពង់ស្វាយ ភូមិតារាងបាល់ ភូមិសូភី ភូមិភ្នំកន្ទួត ភូមិ២ ខ្លាកូនចាស់ ភូមិខ្លាកូនថ្មី ភូមិព ង្រ និងភូមិកងវ៉ា។ លោកបានបញ្ជាក់ថា ក្នុងនាមសង្កាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវការងារផ្តល់សេវាសាធារណៈផកសេងៗជូនដល់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពនិងទំនួលខុសត្រូវ។ ហេីយសង្កាត់ក៏មានការអភិវឌ្ឍជាច្រើន តាមរយៈការទទួលបាននូវសមិទ្ធផលថ្មីៗ ជាផ្លូវបេតុងជាច្រើនខ្សែនៅក្នុងសង្កាត់ផងដែរ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសិរីសោភ័ណ បានកោតសសើ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារគ្រប់ថ្នាក់ដែលបានខិតបំពេញការងារ បំរើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយយកចិត្តទុកដាក់ និងបុរេសកម្ម បានអនុវត្តស្របតាមគោលការណែនាំកម្មវិធីរបស់រាជរដ្ឋាភិបាល បានលើកកំពស់ទំនាក់ទំនង និងភាពស្និតស្នាល រវាងប្រជាពលរដ្ឋ ជាមួយរាជរដ្ឋភិបាលតាមរយៈសកម្មភាព ការបំពេញសេវាសម្របសម្រួលយុទ្ធនាការកែតម្រូវ សំបុត្រអត្រានុកូលដ្ឋាននៅក្នុងសង្កាត់ តាមយន្តការច្រកចេញចូលតែមួយ ស្វែងយល់ពីជីវភាពរស់នៅ ក្តាប់កង្វល់ សំណើ ដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានា នៅមូលដ្ឋានពាក់ព័ន្ធនិង ការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ សេវាសង្គម បរិស្ថានជូនប្រជាពលរដ្ឋប្រកបដោយស្នាមញញឹម ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្តិភាព ស្រមតាមគោលនយោបានកំណែទម្រង់ វិមជ្ឈការ នៅរដ្ឋបាល ថ្នាក់ក្រោមជាតិ។
សូមបញ្ជាក់ថា ៖ វេទិកាសាធារណៈរៀបចំឡេីងក្នុងគោលបំណង ១-លើកកំពស់ ទំនាក់ទំនង និងភាពស្និតស្នាល រវាងប្រជាពលរដ្ឋ និងរាជរដ្ឋភិបាល តាមរយៈសកម្មភាពថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដើម្បីស្វែងយល់សុខទុក្ខ ការរស់នៅក្តាប់កង្វល់ សំណើ សំណូមពរ និង ដំណោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន, ២-ចូលរួមផ្សព្វផ្សាយកម្មវិធី នយោបាយយុទ្ធសាស្ត្របញ្ចកោណ និងសមិទ្ធផលនានារបស់ រដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋ នៅមូលដ្ឋាន៕






