ឯកឧត្តម ជួន ណារិន្ទ ដឹកនាំគណៈប្រតិភូហោះទៅកូរ៉េខាងត្បូង ដើម្បីចូលរួមសន្និសីទអន្តរជាតិនគរបាលរាជធានី (ICPC)

ភ្នំពេញ៖ តបតាមការអញ្ជើញផ្លូវការពីភាគីកូរ៉េខាងត្បូង ថ្នាក់ដឹកនាំនគរបាលរាជធានីភ្នំពេញ បានចេញដំណើរទៅបំពេញបេសកកម្មអន្តរជាតិសំខាន់មួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ។
នៅយប់ថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំគណ:ប្រតិភូអញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីឆ្ពោះទៅកាន់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ដើម្បី ចូលរួមវេទិកាសន្និសីទក្រុមប្រឹក្សាអន្តរជាតិនគរបាលរដ្ឋ/រាជធានី (ICPC) ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៦។

You might also like