សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីប្រទេសកម្ពុជា។
សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាល មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាសហគ្រាសធុនមីក្រូតូច និងមធ្យម នៅ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។
សម្ដេចធិបតី បានបង្ហាញសោកស្ដាយដែលបរទេសមើលឃើញកេរ្ដិ៍ឈ្មោះមិនល្អរបស់កម្ពុជា ដោយចោទសួរថា «តើខ្ញុំទៅស្រុកខ្មែរសុវត្ថិភាពអត់ មានគេចាប់ជំរិតឬអត់?» ដែលនេះជាអ្វីដែលត្រូវរួមគ្នាស្ដារកេរ្ដិ៍ឈ្មោះកម្ពុជាឡើងវិញ នៅលើឆាកអន្ដរជាតិ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា បច្ចុប្បន្ននេះកាសែតបរទេសភាគច្រើនលើសលប់ទាំងអស់ បានទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្ក្រាបបទល្មើស Onilne Scams ៕

You might also like