នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើង ៦នាក់ ពាក់ព័ន្ធករណីហិង្សា​ នៅមុខសាលារៀនចំរើនផល ខណ្ឌមានជ័យ

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ, ឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង០៦នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោស នៅចំណុចមុខសាលារៀនចំរើនផល ភូមិចំរើនផល សង្កាត់ បឹងទំពុនទី១ ខណ្ឌមានជ័យ។
ឃាត់ខ្លួនក្មេងទំនើង០៦នាក់៖
ទី១-ឈ្មោះ ស្រឿ ម៊េងសាំង ហៅ អាសាំង ភេទប្រុស អាយុ ១៧ឆ្នាំ
ទី២-ឈ្មោះ ពេជ្យ​ រស្មី​ ហៅ អារស្មី ភេទប្រុស អាយុ ១៦ឆ្នាំ
ទី៣-ឈ្មោះ ឌីន​ វិសាល ហៅ អាសាល​ភេទប្រុស អាយុ ១៧ឆ្នាំ
ទី៤-ឈ្មោះ នូ​ ភារាជ​ ហៅ អារាជ ភេទប្រុស អាយុ ១៦ ឆ្នាំ
ទី៥-ឈ្មោះ ហៀត​ ហុកឆាយ​ ហៅ អាឆៃ ភេទ
ប្រុស អាយុ ១៦ឆ្នាំ
និងទី៦-ឈ្មោះ កែវ​ ប៉ុនលី ហៅ អាយួន ភេទប្រុស អាយុ ១៦ឆ្នាំ
បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញព្រហ្មទណ្ឌ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកសេសសល់ សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន៕

You might also like