ប្រមុខការទូតកម្ពុជា ជួបពិភាក្សាការងារទ្វេភាគីជាមួយរដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនីនៃរដ្ឋកេបិច នៅទីក្រុងប៉ារីស

(បារាំង)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោក Christopher Skeete រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។
លោកឧបនាយករដ្ឋមន្ត្រី មានសេចក្តីសោមនស្សរីករាយដែលបានជួបលោក Christopher Skeete ជាថ្មីម្តងទៀត បន្ទាប់ពីជំនួបរវាងថ្នាក់ដឹកនាំទាំងពីរក្នុងអំឡុងពេលអញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៦ នៅទីក្រុងគីហ្គាលី ដែលជំនួបនេះបានឆ្លុះបញ្ចាំងពីការបន្ត និងពង្រឹងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកេប៊ិច។
អំឡុងពេលនៃជំនួប លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោក Christopher Skeete អំពីបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ៕

You might also like