លួចខ្សែភ្លេីងទាំងថ្ងៃនៅស្រុកមោងឫស្សីត្រូវសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួនបានអនុវត្តតាមច្បាប់
ខេត្តបាត់ដំបង÷នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចក្រុមទី៥ ភូមិផ្លូវបំបែក ឃុំព្រៃ ស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីលួច (កាត់ខ្សែភ្លើង) មួយបានកើត ឡើងប្រព្រឹត្តដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណលួចកាត់ខ្សែភ្លើង ដែលជារបស់ជនរងគ្រោះឈ្មោះ ផន ប្រឹម ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅចំណុចកើតហេតុ យកអស់ចំនួនប្រហែល១៥០ ម៉ែត្រ (មួយរយហាសិបម៉ែត្រ)។ ពេលដឹងថាបាត់ខ្សែភ្លើង ជនរងគ្រោះក៏បានប្តឹងមកសមត្ថកិច្ចនគរបាលស្រុកមោងឫស្សី ដោយស្រប តតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង ការនគរបាលជាតិ និងយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ស គឹម ឡុង អធិការនគរបាលស្រុកមោងឫស្សីដឹកនាំកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស្វាយ ធ្វេីការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យឈ្មោះ ថាំង ថាត់ ភេទប្រុស អាយុ២៦ឆ្នាំ យកមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីសាកសួរ។ក្នុងនោះជនសង្ស័យឆ្លើយសារភាពថាពិតជាបានធ្វើ សកម្មភាពលួចកាត់ខ្សែភ្លើង របស់ជនរងគ្រោះខាងលើប្រាកដមែន ។
-វត្ថុតាងដកហូតបានរួមមាន៖
-ខ្សែភ្លើងចំនួន០៦ដុំ ប្រវែងប្រហែល១៥០ម៉ែត្រ,ការ៉ុងពណ៌ ក្រហមចំនួន០១
-ដង្កាប់ចំនួន០១ ,អាវដៃវែង ពណ៌ផ្កាឈូកចំនួន១ (រុំដង្កាប់)
ពេលនេះសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនតាម នីតិវិធី រីឯខ្សែភ្លេីងប្រគល់ជីនម្ចាស់វិញ៕






