កូនចិត្តអប្រិយ ខឹងឪពុកម្តាយ យកដំបងឬស្សីដេញវាយឪពុក ប៉ុន្តែមិនត្រូវ បានវាយបំផ្លិតបំផ្លាញសម្ភារះក្នុងផ្ទះ និងគំរាមសម្លាប់ឪពុក
ខេត្តកំពង់ស្ពឺ ÷ កូនចិត្តអប្រិយ ខឹងឪពុកម្តាយ យកដំបងឬស្សីដេញវាយឪពុក ប៉ុន្តែមិនត្រូវ បានវាយបំផ្លិតបំផ្លាញសម្ភារះក្នុងផ្ទះ និងគំរាមសម្លាប់ឪពុក ខណៈពេលនេះ ជាប់លេខ8ហើយ ។
នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង២០,០០នាទី មានឈ្មោះ កែ ឃុន ភេទប្រុស អាយុ៨៧ នៅភូមិត្រពាំងថ្ម ឃុំរលាំងចក ស/ទ ក/ស្ពឺ បានដាក់ពាក្យបណ្ដឹងលើកូនឈ្មោះ កែ រស្មី ភេទប្រុស អាយុ៣៧ឆ្នាំ ។ នៅវេលាម៉ោង១៨,១០នាទី ថ្ងៃខែដដែល គាត់បានរៀបចំពិធីសូត្រមន្តនៅផ្ទះ ឈ្មោះ កែ រស្មី បាននិយាយរករឿងឈ្លោះឪពុកម្តាយ យកដំបងឬស្សីដេញវាយឪពុក ប៉ុន្តែមិនត្រូវបានវាយបំផ្លិតបំផ្លាញសម្ភារះក្នុងផ្ទះ និងគំរាមសម្លាប់ឪពុក ។
-ក្រោយមកក្រុមគ្រួសារបានឃាត់ខ្លួនឈ្មោះ ខាងលើប្រគល់អោយសមត្តកិច្ចសាកសួរនិងបានឆ្លើយសារភាពថាពិតជាបានវាយបំផ្លិចបំផ្លាញសម្ភារះនិងគំរាមសម្លាប់ឪពុកពិតប្រាកដមែន។
-មូលហេតុ ផឹកស្រាស្រវឹង
-ករណីនេះជំនាញកំពុងសាកសួរកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។






