គ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើកបររថយន្ត មួយគ្រឿង បើកក្នុងទិសដៅពីជើងមកត្បូង ស្រាប់តែរថយន្តបានរ៉េចង្កូតចូលឆ្វេងដៃទៅបុកជាមួយម៉ូតូកង់បីឥណ្ឌា

គ្រោះថ្នាក់ចរាចរណ៍ – បុរសម្នាក់បើកបររថយន្ត មួយគ្រឿងម៉ាក MERCEDES BENZ C300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CI-1575 បើកបរក្នុងទិសដៅពីជើងមកត្បូង ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបានរ៉េចង្កូតចូលឆ្វេងដៃទៅបុកជាមួយម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1KW-6945 យ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូកង់បីឥណ្ឌា និងអ្នករួមដំណើរជាមួយគ្នា បានរងរបួសធ្ងន់ទាំង២នាក់ ដោយឡែកស្ត្រីដែលជាអ្នកដំណើរក្នុងកង់បីខាងលើមានទម្ងន់កូន៦ខែផ្ទៃផងដែរ…! ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៣:២០នាទីរសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ ដែលស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ ក្នុងមូលដ្ឋានសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះមកដល់ទីតាំងខាងលើ និងបានទាក់ទងទៅសមត្ថកិច្ចជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែងយកម្ចាស់រថយន្តបង្ក និងម៉ូតូកង់បីឥណ្ឌាទៅរក្សាទុកនៅការិយាល័យ ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

You might also like