នារីស្រស់ស្អាតម្នាក់ មានវិបត្តិរឿងស្នេហា បានលោតសម្លាប់ខ្លួនពីលើអគារខុនដូជាន់ទី៦ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង
ភ្នំពេញ ៖ ហេតុការណ៍នេះបានកេីតឡេីងនៅ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ដែលស្ថិតនៅចំណុចផ្លូវ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានបញ្ជាក់ថា នារីស្រស់ស្អាតម្នាក់មានវិបត្តិរឿងស្នេហា បានលោតសម្លាប់ខ្លួនពីលើអគារខុនដូជាន់ទី៦ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង បង្កការភ្ញាក់ផ្អេីលជាខ្លាំងដល់ប្រជាពលរដ្ឋរាយការណ៍ទៅកាន់សមត្ថកិច្ចចុះមកដល់ទីតាំងកេីតហេតុ។
ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះមកដល់ទីតាំង និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីចុះមកធ្វេីការពិនិត្យមេីលសពស្ត្រីនេះ ៕






