ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចុះសាកសួរសុខទុក្ខអ្នកជំងឺគ្រុនឈាម នៅមន្ទីរពេទ្យបង្អែកខេត្ត

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម អ្នកឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមទាំងឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍ សាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការអញ្ជើញចូលរួមពី គណៈកម្មាធិការសាខា និងសមាជិក សមាជិកា ជាច្រើនរូបបានអញ្ជើញចុះសាកសួរសុខទុក្ខ អ្នកជំងឺគ្រុនឈាម ដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ក្នុងក្រុងសែនមនោរម្យ ។
ឆ្លៀតក្នុងឱកាសនោះថ្នាក់ដឹកនាំ បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់អ្នកជំងឺគ្រុនឈាមសរុបចំនួន ៥៧ នាក់ ម្នាក់ៗទទួលបានឃីត ១កញ្ចប់ ទឹកដោះគោ ១យួរ និងថវិកាចំនួន ៨០,០០០ រៀល (ដែលជាការរួមចំណែកពីសាខាខេត្ត ៤០,០០០ រៀល និងថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តម អ្នកឧកញ៉ា ប្រធានកិត្តិយសសាខា ៤០,០០០ រៀល)។
ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំក៏បានប្រគល់ជូននូវសម្ភារឧបត្ថម្ភដល់មន្ទីរពេទ្យបង្អែកខេត្ត រួមមានប៉ាវអ៉ីចំនួន ៣០ គ្រឿង និងប្រេងម៉ាស៊ូតចំនួន ១,០០០ លីត្រ ព្រមទាំងបានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ សរុបចំនួន ១៥ នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០ រៀល ផងដែរ៕

You might also like