សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបថតមួយសន្លឹកកាលពីសម្តេចមានអាយុ២៦ឆ្នាំ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាបានបង្ហាញរូបថតមួយកាលពីសម្តេចមានអាយុ២៦ឆ្នាំ (១៩៧៨) នេះបើយោងតាម Channel CoolApp ផ្លូវការរបស់សម្តេចទើបបង្ហោះចេញផ្សាយនៅរាត្រីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦។
ជាមួយរូបថតមួយសន្លឹក និងសំណេរទាំងស្រុងដូចតទៅ ៖ «ទើបឃើញរូបថតមួយសន្លឹកដែលថតក្នុងឆ្នាំ១៩៧៨ ដែលពេលនោះមានអាយុ២៦ឆ្នាំ។ ពេលនោះខ្ញុំជាថ្នាក់ដឹកនាំខ្ពស់បំផុតនៃកម្លាំងតស៊ូប្រឆាំងរបប ប៉ុលពត នៅត្រើយខាងកើតទន្លេមេគង្គគឺជាស្ថាបនិក និងជាមេបញ្ជាការ កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលជាអង្គការចាត់តាំងខាងយោធា មុនពេលបង្កើតអង្គការចាត់តាំងខាងនយោបាយនាថ្ងៃ២ ធ្នូ ១៩៧៨»

You might also like