World Cup 2026 : ក្រុមការពារជើងឯក អាហ្សង់ទីន ឡើងប៉ះអេហ្ស៊ីប ក្រោយទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងវេទនា

(បរទេស)៖ ម្ចាស់ការពារតំណែងជើងឯក ពពកសអាហ្សង់ទីន បានឡើងទៅប៉ះក្រុមអាហ្រ្វិក អេហ្ស៊ីប ក្នុងវគ្គ ១៦ក្រុមនៃ FIFA World Cup 2026 ក្រោយយកឈ្នះកាប់វ៉េ ៣ទល់នឹង២ ក្នុងម៉ោងថែម ១៥នាទី ២ដង ទាំងលំបាកបំផុត។
ក្រុមមកពីតំបន់អាហ្វ្រិក កាប់វ៉េ បានវាយបកតាមស្មើអាហ្សង់ទីន មកពីអាមេរិកឡាទីនទង ២លើក ពោលគឺក្នុងម៉ោងធម្មតា ៩០នាទី នៅពេលប្រធានក្រុម Lionel Messi រកបានគ្រាប់មុខនៃវគ្គទី១ មក។
នេះជាគ្រាប់ទី៧ ច្រើនរជាងគេផងដែរសម្រាប់ខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំរូបនេះ ក្នុងចំណោម ៤ប្រកួតនៅ World Cup លើកទី២៣ នេះ គ្រាដែល Kylian Mbappe តាមពីក្រោយមាន ៦គ្រាប់។
ក្នុងម៉ោងថែម ១៥នាទី ២ដង កាប់វ៉េដែលធ្វើបានល្អ និងលេងមិនចាញ់ក្នុងពូល ក៏វាយបកតាមស្មើអាហ្សង់ទីន ២-២ មុនពេលខ្សែការពារធ្វេសប្រហែសចូលទីខ្លួនឯង ពីការលេង ១៥នាទីលើកទី២ នោះ៕

You might also like