រថយន្តមួយគ្រឿង ព្យាយាមបើកគេចពីសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យជាតិអាកុលជ្រុលទៅបុករះរថយន្តនៅពីមុខចំនួន៣គ្រឿង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកtoyota priusមួយគ្រឿងក្នុងល្បឿនលឿនក៏រ៉េចង្កូតជ្រុលទៅបុករះរថយន្តចំនួន៣គ្រឿងដែលសមត្ថកិច្ចឃាត់ត្រួតពិនិត្យជាតិអាកុលបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពី យប់ថ្ងៃទី០៣ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់ចោមចៅទី៣ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក toyota priusមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BA-1361 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុីទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានរ៉េចង្កូតជ្រុលទៅបុករះរថយន្តចំនួន៣គ្រឿងដែលសមត្ថកិច្ចកំពុងឃាត់ត្រួតពិនិត្យនៅពីរមុខរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ទៅដល់មនុស្ស។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ឃាត់តៃកុងរថយន្តបង្កយកទៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី៣ ដេីម្បីសួរនាំ ចំណែកឯរថយន្តផ្សេងៗដែលជាវត្ថុតាង ត្រូវសមត្ថកិច្ចជំនាញស្ទូចយកទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយនៅពេលក្រោយ៕

You might also like