បង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចភូមិឈូកសរខាងជើង ឃុំសឹង្ហ ស្រុកសំរោង

តាកែវ÷ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
នៅ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោក អនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការ បង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនជាក់ស្ដែង នៅចំណុចភូមិឈូកសរខាងជើង ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ។
+ លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ១ នាក់ ឈ្មោះ គង់ សម្បត្តិ ហៅតុង ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ឈូកសរខាងជើង ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ។
+ដកហូតវត្ថុតាងរួមមាន÷
១/ក្រាមពណ៌សថ្លា ចំនួន ២ កញ្ចប់ ទម្ងន់ ១៧.៤៣ក្រាម (ថ្លឹងទាំងសំបកថង់)
២/ទូរស័ព្ទចំនួន ១ គ្រឿង
៣/ដាវដែកចំនួន ១ ដើម
៤/ស្លាកលេខម៉ូតូចំនួន ១
៥/សម្ភារៈវិចខ្ចប់ថ្នាំញៀនមួយចំនួន
ជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី។

You might also like