កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីលួចយកទូរស័ព្ទ
នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីលួចយកទូរស័ព្ទ ប្រព្រឹត្តបទល្មើសនៅចំណុចអគារព្យាបាលអ្នកជំងឺ (បន្ទប់ជាន់ផ្ទាល់ដីនិងបន្ទប់ជាន់ទី៣) នៃមន្ទីរពេទ្យព្រះកុសុម: ស្ថិតនៅដីឡីត៍លេខ៣៣ ផ្លូវលេខ២៧១ ក្រុមទី៣៦ ភូមិ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០១:៣០នាទីរំលងអាធ្រាត្រ។
ជនសង្ស័យ០២នាក់រួមមាន:
១-ឈ្មោះ គឹម ង៉ូវ ហៅ ង៉ូវ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៣៦ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។
២-ឈ្មោះ ចយ រក្សា ហៅ ជ្រូក ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវឌឿងហែម សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា។
វត្ថុតាងចាប់យកមាន៖ ទូរស័ព្ទដៃម៉ាក Honor ពណ៌ខ្មៅ (ជារបស់ជនរងគ្រោះឈ្មោះ ផន ម៉ន ដែលជនសង្ស័យខាងលើធ្វើសកម្មភាពលួចនៅពេលកើតហេតុ), ទូរស័ព្ទដៃ០២គ្រឿង ម៉ាក Iphone 13Promax ពណ៍ខ្មៅ និងម៉ាក VIVO ពណ៍ទឹកសមុទ្រ (ជារបស់ជនរងគ្រោះឈ្មោះ គង់ វិជ្ជា ដែលជនសង្ស័យខាងលើធ្វើសកម្មភាពលួចនៅពេលកើតហេតុ) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ, កង់ចំនួន០២គ្រឿង (ជារបស់ជនសង្ស័យជិះម្នាក់០១គ្រឿងមកធ្វើសកម្មភាពលួច)។
ជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕






