ឃាត់ចោរចូលកាត់យកដែក នៅក្រោយអង្គការម្លប់តាប៉ាង ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចចូលកាត់យកដែក នៅតំបន់ខាងក្រោយអង្គការម្លប់តាប៉ាង ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

តាមព័ត៌មានបឋមពីប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា ជនសង្ស័យបានលួចចូលធ្វើសកម្មភាពកាត់យកដែក ប៉ុន្តែត្រូវបានសមត្ថកិច្ចអន្តរាគមន៍ និងឃាត់ខ្លួនបានទាន់ពេលវេលា មុនពេលអាចរត់គេចខ្លួន។

ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

You might also like