លោកជំទាវ ចម និម្មល ជួបពិភាក្សាការងារជាមួយ អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក នៅប្រទេសស្វីស

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Daren TANG អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) នៅថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី និងឯកឧត្តមអគ្គនាយក WIPO អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ស្តីពីការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា សំដៅគាំទ្រដល់វិស័យឯកជន ក្នុងការយល់ដឹងពីសារៈប្រយោជន៍នៃកម្មសិទ្ធិបញ្ញា។

You might also like