លោក Trump បន្ធូរបន្ថយកំហឹងជាមួយសម្ព័ន្ធមិត្ត និងបិទបញ្ចប់កិច្ចប្រជុំកំពូល NATO ដែលទទួលបានជោគជ័យយ៉ាងខ្លាំង

ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្តល់ជូនសម្ព័ន្ធមិត្ត NATO នូវការឱបក្រសោបដ៏កក់ក្តៅដែលមិននឹកស្មានដល់ ខណៈក្រុមមេដឹកនាំបានបញ្ចប់កិច្ចប្រជុំកំពូលដ៏សំខាន់មួយកាលពីថ្ងៃពុធ ៨កក្កដា សប្ដាហ៍នេះ បន្ទាប់ពីបានរិះគន់បណ្ដាមេដឹកនាំទាំងនោះលើការឆ្លើយតបរបស់ពួកគេចំពោះសង្គ្រាមរបស់លោកលើអ៊ីរ៉ង់។
វាជាការផ្លាស់ប្តូរភ្លាមៗពីការប្រឆាំងទៅជាសេចក្តីស្រឡាញ់ក្នុងរយៈពេលប៉ុន្មានម៉ោងដ៏ខ្លី ដែលបង្ហាញពីអារម្មណ៍ជាច្រើនដោយមេដឹកនាំអាមេរិកដែលមានចិត្តប្រែប្រួលលឿនមិនទៀងទាត់។
លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំបិទទ្វាររបស់ប្រមុខរដ្ឋចំនួន៣២ រូបនៅឯកិច្ចប្រជុំកំពូល NATO ក្នុងរដ្ឋធានីអង់ការ៉ា ប្រទេសទួរគី ថាវាជាកិច្ចប្រជុំដ៏អស្ចារ្យមួយ មានសេចក្តីស្រឡាញ់ជាច្រើននៅក្នុងបន្ទប់នោះ និងមានសាមគ្គីភាពជាច្រើន។
ប្រភពមួយពីជំនួបនោះបានប្រាប់សារព័ត៌មាន AFP ថា នៅពីក្រោយកិច្ចប្រជុំបិទទ្វារនោះ លោក Trump បានធានាដល់ពួកគេថា លោកចង់ឱ្យសហរដ្ឋអាមេរិកស្ថិតនៅក្នុងសម្ព័ន្ធភាពយោធានេះ ដោយនិយាយថា «យើងនៅតែចង់នៅជាមួយអ្នក»។ហើយនោះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងសេចក្តីប្រកាសចុងក្រោយដែលក្រុមមេដឹកនាំ NATO បានបញ្ជាក់ជាថ្មីនូវ «ការប្តេជ្ញាចិត្តដ៏រឹងមាំ» របស់ពួកគេចំពោះការផ្ដល់ជំនួយទៅវិញទៅមកដែលមានចែងក្នុងមាត្រា ៥ នៃសន្ធិសញ្ញាសម្ព័ន្ធភាពនេះ។
ប៉ុន្តែថ្ងៃនោះពុំបានចាប់ផ្តើមក្នុងបរិយាកាសល្អទេ ដោយលោក Trump បានរិះគន់ចំពោះការបរាជ័យរបស់សម្ព័ន្ធមិត្ត NATO ក្នុងការគាំទ្រយុទ្ធនាការអ៊ីរ៉ង់របស់លោក មុនពេលសម័យប្រជុំ ដោយគំរាមកាត់ផ្តាច់ពាណិជ្ជកម្មជាមួយប្រទេសអេស្ប៉ាញ និងទទូចថាលោកនៅតែចង់បានដែនដី Greenland របស់សមាជិក NATO គឺប្រទេសដាណឺម៉ាក។
លោកថា រូបលោកមានការខកចិត្តយ៉ាងខ្លាំងចំពោះ NATO ដោយសារតែអ្វីដែលពួកគេបានធ្វើជាមួយ Greenland និងដោយសារតែការពិតដែលថាពួកគេមិនចង់ជួយពួកលោកប្រយុទ្ធជាមួយរដ្ឋដែលឧបត្ថម្ភភេរវកម្មលេខមួយ គឺអ៊ីរ៉ង់៕

You might also like