ប្រទេសបារាំង បានប្តេជ្ញាចិត្តជួយសម្របសម្រួលប្រទេសកម្ពុជា-ថៃ ក្នុងការស្វែងរកដោះស្រាយជម្លោះព្រំដែនដោយសន្តិភាព
ភ្នំពេញ៖ ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ បានថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅស្ថានទូតបារាំងប្រចាំនៅរាជធានីភ្នំពេញថា ប្រទេសបារំាងបានគាំទ្រការសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅ។
ឯកឧត្តម បន្ថែមទៀតថា ប្រទេសបារាំងក៏គាំទ្រប្រទេសទាំងពីរក្នុងការស្វែងរកដំណោះស្រាយដោយសន្តិភាព ហើយប្រទេសបារាំងក៏ជូនឯកសារបណ្ណាសារ ដែលបារាំងត្រៀមដាក់ជូនទៅប្រទេសទាំងពីរទាក់ទងនឹងគំរូព្រំដែន។
លើសពីនេះ ប្រទេសបារាំងប្តេជ្ញាចិត្តចំពោះជំហររបស់ខ្លួននៅទីនេះ ដើម្បីជួយប្រទេសទំាំងពីរក្នុងការស្វែងរកដំណោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិភាព ដោយយោគយល់គ្នា និងមានការពិភាក្សាគ្នា ហើយបារាំងជំរុញឱ្យប្រទេសទាំងពីរត្រូវស្វែងរកកិច្ចពិភាក្សាគ្នាតាមបែបការទូត ដូច្នេះ ប្រទេសបារាំងមិនលូកដៃចូលទៅក្នុងជម្លោះនោះទេ ប៉ុន្តែបារាំងនឹងបើកទូលាយដើម្បីជួយគាំទ្របន្ថែម។






