ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក ប្រចាំតំបន់ឆ្នេរខាងលិច ប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦
(ភ្នំពេញ)៖ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក ប្រចាំតំបន់ឆ្នេរខាងលិច (West Coast) បានជួបជុំគ្នាប្រជុំបូកសរុបលទ្ធផលការងារដែលសម្រេចបាននៅឆមាសទី១ ឆ្នាំ២០២៦ និងដាក់ចេញទិសដៅការងារថ្មីៗមួយចំនួនទៀត ឈានទៅបំពេញសកម្មភាពឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
កិច្ចប្រជុំបានធ្វើឡើងនៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំដោយលោក ស សេរីវិចិត្រ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក ប្រចាំតំបន់ឆ្នេរខាងលិច (West Coast)។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អនុប្រធានប្រចាំតំបន់ ប្រធានរដ្ឋទាំង៧ អនុប្រធានរដ្ឋ ប្រធានទីក្រុង និងសមាជិក សមាជិកា សរុបប្រមាណ៣៦០រូប។
កិច្ចប្រជុំនេះ ក្រៅពីពិនិត្យលើសមិទ្ធផលការងារដែលសម្រេចបាន និងដាក់ចេញទិសដៅសកម្មភាពថ្មីហើយនោះ ក៏មានការប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួល តែងតាំងបំពេញបន្ថែមក្រុមការងារចំណុះ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិចនៅសហរដ្ឋអាមេរិក៕

















































