ជនសង្ស័យ លួចម៉ូតូ នៅចំណុចមុខសួនកុមារ ផ្លូវស៊ួរស្រុន ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ បានស្រាវជ្រាវឈានដល់ការបង្ក្រាប និងឃាត់ខ្លួន
ភ្នំពេញ៖ ជនសង្ស័យ លួចម៉ូតូ នៅចំណុចមុខសួនកុមារ ផ្លូវស៊ួរស្រុន ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ បានស្រាវជ្រាវឈានដល់ការបង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យក្នុងករណី លួចមានស្ថានទម្ងន់ទោស (យកដែកចុងស្រួចចាក់បំបែកគ្រាប់សោរម៉ូតូ លួចបានសម្រេច) នៅចំណុចមុខសួនកុមារ ផ្លូវស៊ួរស្រុន ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
-បង្កឡេីងដោយជនសង្ស័យឈ្មោះ ចាន់ ពន្លឺ ភេទប្រុស អាយុ២២ឆ្នាំ (មានសារធាតុញៀនក្នុងទឹកនោម) បានធ្វេីសកម្មភាពយកដែកចុងស្រួច កាច់-ក ម៉ូតូ ម៉ាកហុងដាបីត ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ស្លាកលេខក្រចេះ១G-៧៧៣៦ ដែលជនរងគ្រោះជិះមកចូលបន្ទប់ទឹក ។ ក្រោយទទួលពាក្យបណ្តឹងជនរងគ្រោះ សមត្ថកិច្ចជំនាញ ខណ្ឌ-ប៉ុស្តិ៍ បានកំណត់អត្តសញ្ញាណជនសង្ស័យ បន្តស្រាវជ្រាវរហូតដល់ថ្ងៃទី០៥ ខែ កក្តដា ឆ្នាំ២០២៦ វេលាម៉ោង១៦ម៉០០នាទី ទេីបឃាត់បានជនសង្ស័យម្នាក់ យកមកធ្វេីការសាកសួរ ។
-ចំពោះមុខកម្លាំងជំនាញ ខណ្ឌ-ប៉ុស្តិ៍ កំពុងអនុវត្តវិធានការសមត្ថកិច្ច លេីជនសង្ស័យ និងបន្តស្រាវជ្រាវ តាមចាប់ខ្លួន គូរកនម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន រួមទាំងម៉ូតូរបស់ជនរងគ្រោះ៕






