សមត្ថកិច្ចឃាត់ខ្លួនជនជាតិថៃ ចំនួន១៤នាក់ ដកហូតទូរស័ព្ទដៃជាង ១០០គ្រឿងពាក់ព័ន្ធបទល្មើស online Scam
ក្រុមប្រតិបត្តិការជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយរដ្ឋបាលក្រុងប៉ោយប៉ែត ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពី លោក មុត សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យជាក់ស្តែងចំនួន២ទីតាំង ក្នុងក្រុងប៉ោយប៉ែត ទៅលើជនបរទេសស្នាក់នៅប្រមូលផ្តុំ លួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗ ៖
ទីតាំងទី១. ដោយមានការចូលរួមសហការពីតំណាងម្ចាស់អគារ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ក្រុមប្រតិបត្តិការជំនាញបានត្រួតពិនិត្យជាក់ស្តែង អគារភ្លោះមួយកន្លែង កម្ពស់២៩ជាន់ និង ១៣ជាន់ មានបន្ទប់សរុបចំនួន ៣៣៨បន្ទប់ (បន្ទប់ស្នាក់នៅ ចំនួន៣២៥បន្ទប់ -បន្ទប់ដាក់សម្ភារ: ចំនួន១៣ )
-រកឃើញជនជាតិឥណ្ឌូនេស៊ី សរុបចំនួន២០នាក់ ស្រី៤នាក់
-រកពុំឃើញមានសម្ភារ:សង្ស័យ ពាក់ព័ន្ធបទល្មើស ឆបោកតាមប្រព័ន្ទបច្ចេកវិទ្យា (online Scam)ទេ។
-ជនជាតិខាងលើជំនាញអន្តោប្រវេសន៍ ណែនាំដល់តំណាងម្ចាស់ទីតាំងបានត្រឹមត្រូវ និងអនុញ្ញាតអោយជនជាតិបរទេសស្នាក់នៅបន្ត។ ក្រុមការងារមិនបានបិទទីតាំងនេះទេ។
ទីតាំងទី២. ក្រុមប្រតិបត្តិការជំនាញបានចុះត្រួតពិនិត្យទីតាំងអគារ មានកម្ពស់១២ជាន់ មានចំនួន១៣២បន្ទប់ (ជាបន្ទប់ស្នាក់នៅ និងធ្វើការ) ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត
-រកឃើញជនជាតិថៃចំនួន១៤នាក់ ស្រី០១នាក់ កម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិ បាននាំយកទៅសាកសួរនិងបន្តនីតិវិធីនៅទីបញ្ជាការដ្ឋានវរសេនាតូចការពារព្រំដែនគោលលេខ៩១១
-សម្ភរដកហូតកុំទ្យូទ័ (All in one )ចំនួន០១គ្រឿង ទូរស័ព្ទដៃចម្រុះចំនួន១២៣គ្រឿង -កុំទ្យូទ័រឡេបថប ចំនួន០១គ្រឿង- អាយផេត ចំនួន០៣គ្រឿង
– លុយបាតមានចំនួន ៥៥៩.៩៥០ (ហាសិបប្រាំមុឺនប្រាំបួនពាន់ប្រាំបួនរយហាសិប)បាត
-លុយដុល្លារ ១៥.៨៥៦$ (មួយមុឺនប្រាំពាន់ប្រាំបីរយហាសិបប្រាំមួយ)ដុល្លារ ។
-សម្ភារផ្ទាល់ខ្លួនរបស់ជនជាតិថៃ កម្លាំងជំនាញមិនបានដកហូត។ ក្រុមប្រតិបត្តិការជំនាញបានសម្រេចបិទបន្ទប់ស្នាក់នៅ និងធ្វើការចំនួន៤បន្ទប់។
សម្ភារវត្ថុតាងដកហូត កម្លាំងជំនាញបានសម្រចប្រគល់ជូន ឯកឧត្ដម ឧត្តមសេនីយ៍ឯក សម វណ្ណរីរៈ អគ្គស្នងការរងនគរបាលជាតិ ដើម្បីរក្សាទុក និងធ្វើនីតិវិធីបន្ត៕






