ទណ្ឌិតចំនួន ៥០នាក់ ជាស្រ្តីត្រូវបានផ្ទេរពីពន្ធនាគារខេត្តកណ្តាល ទៅកាន់មណ្ឌលអប់រំកែប្រែទី២ ដើម្បីរំដោះភាពចង្អៀតណែន
ដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយពន្ធនាគារខេត្តកណ្តាល បានធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំជាស្រ្តីចំនួន៥០នាក់ពីពន្ធនាគារខេត្តកណ្តាលដែលមានភាពចង្អៀតណែន ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី២ ស្ថិតនៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះភាពចង្អៀតណែន ក្រោមការចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយ លោក វរអគ្គានុរក្សថ្នាក់លេខ១ ង៉ិល សេងលី ប្រធានការិយាល័យសន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ។
ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅពន្ធនាគារខេត្តកណ្តាល។
រូបភាព ៖ ពន្ធនាគារខេត្តកណ្ដាល






