ជំនន់ទឹកភ្លៀងនៅចំណុចភូមិស្ទឹងច្រាល និងតំបន់មួយចំនួនទៀតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកចុះវិញបណ្ដើរៗហើយ

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា ស្ថានភាពស្ពានជំនន់ទឹកភ្លៀង នៅចំណុចភូមិស្ទឹងច្រាល ផ្លូវចូលច័ន្ទក្រហម និងតំបន់មួយចំនួនទៀត ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលបានលិច សភាពទឹកបានស្រកវិញបណ្ដើរៗហើយ។ បច្ចុប្បន្ន កម្លាំងគណ:បញ្ជាការឯកភាពស្រុកកំពុងប្រចាំការនៅតាមគោលដៅដែលមានការលិចលង់ ដើម្បីជួយសម្រួលចរាចរណ៍ការធ្វើដំណើ ឬហាមឃាត់មិនឱ្យឆ្លងកាត់ ក្នុងករណីមានការលិចលង់ខ្លាំង និងត្រៀមលក្ខណៈ ជួយសង្គ្រោះក្នុងករណីត្រូវជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។

ចំពោះស្ថានភាពអាកាសធាតុ មានភ្លៀងកំពុង់បន្តធ្លាក់នៅឡើយ (កម្រិតតិច)។

You might also like