សមត្ថកិច្ចស្រុកគងពិសី បង្ក្រាបករណីគ្រឿងញៀន នឹងឃាត់ខ្លួនមុខសញ្ញា០៣នាក់
ដោយទទួលបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានធ្វើការបង្ក្រាបករណីគ្រឿងញៀន នឹងឃាត់ខ្លួនមុខសញ្ញា០៣នាក់
– នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ក្រោយពីបានទទួលព័ត៌មានពីមហាជនល្អ ថានៅចំណុចបន្ទប់ជួលជាប់ផ្លូវលំភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី សង្ស័យមានការជួញដូ និងប្រើប្រាស់គ្រឿងញៀន នៅវេលាម៉ោង ១៣:០៥នាទី កម្លាំងជំនាញបានចុះទៅដល់ទីតាំងខាងលើ ជាក់ស្តែងឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ៣នាក់ ៖
១/ឈ្មោះ ដូត សុភា ភេទប្រុស អាយុ ៣៣ឆ្នាំ នៅបន្ទប់ជួលភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី
២/ឈ្មោះ ដារ៉ា វ៉ាន់ឆៃ ភេទប្រុស អាយុ ១៨ឆ្នាំ នៅបន្ទប់ជួលភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី
៣/ឈ្មោះ រុន សៅលី ភេទប្រុស អាយុ ២៧ឆ្នាំ នៅបន្ទប់ជួលភូមិព្រៃរោង ឃុំជង្រុក ស្រុកគងពិសី
-ត្រួតពិនិត្យដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០២កញ្ចប់ (តូច១-ធំ១),ទូរស័ព្ទដៃ ០២គ្រឿង, ដាវ ០២ដើម និងឧបករណ៍វេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
ករណីនេះកសាងសុំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនិតិវិធី។






