លោកឧកញ៉ា ស្រី ចាន់ថន ៖ ដើម្បីចូលរួមជំរុញក្នុងការអភិវឌ្ឍន៍ ក្នុងតំបន់អភិវឌ្ឍន៍ពិសេស9NG នាទឹកដីស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល រួមជាមួយហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់នោះ យើងបានសម្រេចប្ដូរទីតាំងសាងសង់រោងចក្រផលិតត្រីខ ខ្ញុំ មកកាន់ទឹកដី9NG វិញ !!!
ដោយយើងត្រៀមបង្កើតតំបន់នេះ ឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេស ដោយផ្ដោតទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ជាពិសេសជំរុញឲ្យតំបន់នេះទៅជាតំបន់សម្បូរបែបលើវិស័យចំណីអាហារ និងវិស័យសម្ភារៈប្រើប្រាស់ទូទៅ។
ជាពិសេសរោងចក្រផលិតត្រីខ “ ខ្ញុំ “ឲ្យក្លាយទៅជារោងចក្រកម្រិតស្តង់ដារអន្ដរជាតិដែលគិតពីគុណភាពជាចម្បង។
បច្ចុប្បន្នរោងចក្រ ត្រីខ “ខ្ញុំ” បានសាងសង់រួច 80% ហើយ យើងនឹងបញ្ចាប់ការសាងសង់ក្នុងពេលខាងមុននេះ។
សង្ឃឹមថាបងប្អូន និងគាំទ្រគម្រោងអភិវឌ្ឍសេដ្ឋកិច្ចមួយនេះ រួមគ្នាគាំទ្រផលិតផលក្នុងស្រុក






