ស្ថានភាពទឹកស្ទឹងសង្កែ ហក់ឡើងជិតដល់ចំណុចប្រកាសអាសន្ន
ប្រភពព័ត៌មានពីរដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា មកទល់ម៉ោងជាង១០ព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឭនេះ កម្រិតទឹកស្ទឹងសង្កែឡើងដល់១៣ម៉ែត១តឹក ខណៈដែលម្សឹលមិញត្រឹមជាង១២ម៉ែត្រ ។
តាមប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង បានប្រកាសថា កម្ពស់ទឹកអាចនឹងបន្ត ឡើងរហូតដល់កម្ពស់ ១៣,៥០ ម៉ែត្រ ជិតដល់កម្ពស់កម្រិត ដែលត្រូវប្រកាសអាសន្នគឺ ១៣,៧០ ម៉ែត្រ ។
ការឡើងកម្ពស់ទឹកនេះ ក្រោយពីមន្រ្តីជំនាញបានបើកទ្វារទឹក ទំនប់ពហុបំណងសេកសក ទំនប់ស្ទាក់ទឹកកង្ហត និងទំនប់ស្ទាក់ទឹកសាលាតាអន ដើម្បីបង្ហៀរទឹក ដែលច្រាលនៅក្នុងស្ទឹង ទម្លាក់ទៅបឹងទន្លេសាបរួចមក ធ្វើឲ្យទឹកស្ទឹងសង្កែមានការស្ទុះឡើងខ្លាំង។
ប្រធានប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង អំពាវនាវឲ្យ ប្រជាពលរដ្ឋ ដែលរស់នៅតាម បណ្ដោយដងស្ទឹងសង្កែនៅប៉ែកខាងក្រោម ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះកំសួលទឹក នឹងរុញច្រានខ្លាំង មុននឹងទឹកចាប់ផ្ដើមស្រកវិញ៕






