នគបាលស្រុកគងពិសី បង្ក្រាបករណីគ្រឿងញៀន នឹងឃាត់ខ្លួនមុខសញ្ញា០១នាក់

ដោយអនុវត្តបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកំលាំងដោយលោកវរៈសេនីយ៍ឯក យ៉ាង សុខលី អធិការស្រុកគងពិសី បានធ្វើការបង្ក្រាបករណីគ្រឿងញៀននឹងឃាត់ខ្លួនមុខសញ្ញា០១នាក់÷

ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ វេលា ម៉ោង ១២:២០នាទី ដោយទទួលបាន ព័ត៍មានល្អពីមហាជន ថានៅចំណុច ផ្ទះរបស់ឈ្មោះ អ៊ូ ធី ភេទប្រុស នៅភូមិស្នួលជ្រុំ ឃុំទឹកល្អក់ ស្រុកគងពិសី ឃើញមានមនុស្សចេញចូល សង្ស័យមានការប្រើប្រាស់ជួញដូរគ្រឿង ញៀននៅទីនោះ ។ ទទួលបាន ព័ត៍មានខាងលើ កំលាំងជំនាញបានសហការជាមួយកំលាំងប៉ុស្ត៍ទឹកល្អក់ ចុះទៅ ដល់ជាក់ស្តែង ឃាត់ខ្លួនមុខ សញ្ញាសង្ស័យចំនួន ០១នាក់ ឈ្មោះ អ៊ូ ធី ហៅអ៊ួង ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិស្នួលជ្រុំ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រួតពិនិត្យដក ហូតបាន ម្សៅក្រាមសថ្លាសង្ស័យជា គ្រឿងញៀនចំនួន ១១កញ្ចប់ (តូច១០, មធ្យម០១), ទូរស័ព្ទដៃ ០១គ្រឿង និងឧបករណ៍វេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

You might also like