ករណីរថយន្ត២គ្រឿង បុកប៉ះគ្នាពេញទំហឹងលាន់ស្នូរដូចរន្ទះ បណ្តាលអោយមានអណ្តាតភ្លើងឆាបឆេះ តៃកុងរថយន្តកុងទីន័រ គាបជាប់នៅក្នុងកាប៊ីន ខំប្រឹងស្រែកដង្ហើយហៅអោយគេជួយ

ភ្នំពេញ ៖ ករណីរថយន្ត២គ្រឿង បុកប៉ះគ្នាពេញទំហឹងលាន់ស្នូរដូចរន្ទះ បណ្តាលអោយមានអណ្តាតភ្លើងឆាបឆេះ តៃកុងរថយន្តកុងទីន័រ គាបជាប់នៅក្នុងកាប៊ីន ខំប្រឹងស្រែកដង្ហើយហៅអោយគេជួយ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា រថយន្ត២គ្រឿង ប្រភេទកុងទីន័របានបុកប៉ះគ្នា ពេញទំហឹងលាន់ស្នូរដូចរន្ទះជាមួយនិងរថយន្តប្រភេទ ៥ តោន បណ្តាលអោយមានអណ្តាតភ្លើងឆាបឆេះតៃកុងរថយន្តកុងទីន័រដែលគាបជាប់នៅក្នុងកាប៊ីន ខំប្រឹងស្រែកដង្ហើយហៅអោយគេជួយ រហូតដល់ស្លាប់ គួរអោយសង្វែកបំផុត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់នេះ បានកើតឡើង នៅថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៦ ស្ថិតតាមបណ្តោយផ្លូវ ក្រវ៉ាត់ក្រុងទី៣ (សុីជីពីង) ភូមិស្តៅកន្លែង ០៥ ឃុំ ដីឥដ្ឋ ស្រុក កៀនស្វាយ ខេត្តកណ្តាល។

ក្រោយកើតហេតុកម្លាំងសមត្តកិច្ចមូលដ្ឋាននិងកម្លាំងសមត្តកិច្ចបង្កនិងពន្លត់អគ្គីភ័យ ដែលបញ្ជាផ្ទាល់ពីលោកអធិការនគរបាលស្រុកកៀនស្វាយ បាញ់ទឹកជួយអន្តរាគមន៍ ធ្វើអោយអណ្តាតភ្លើងរលត់ទៅវិញជា ស្ថាពរ ។ តែអកុសលតៃកុងរថយន្ត កុងទីន័រ ត្រូវបានឆាបឆេះខ្លោច ស្លាប់នៅក្នុងកាប៊ីនរថយន្តគួរអោយសង្វែកបំផុត។ សូមចូលរួមសោកស្តាយ និងរំលែកទុក្ខដ៏គ្រៀមក្រំដល់គ្រួសារនៃសពជនរងគ្រោះផងដែរ ៕

You might also like